នារសៀលថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាកទី៤ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួល ថវិកា និងសម្ភារៈ ពីសប្បុរសជន ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដោយមានការនិមន្តចូលរួមពី ព្រះតេជ្ជគុណព្រះសង្ឃ អាចារ្យ មន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុមហ៊ុន អាជីវករ ពណិជ្ជករ ក្នុងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ។ ជាមួយនេៈដែរ ឯកឧត្តម អន ស៊ុ ចូលរួមថវិកា ចំនួន១០០ដុល្លារ ឯកឧត្តម ឈើយ ចាន់ណា ចូលរួមថវិកា ចំនួន២.០០០.០០០រៀលផងដែរ។ សូមជម្រាបថា ការចូលរួមបរិច្ចាកថវិកាជូនកាកបាទក្រហម គឺដើម្បីឱ្យសមាគមន៍មួយនេះ មានធនធានបន្តផ្តល់សេវាមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលការលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។